leftcenterrightdel
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោក Yaron Mayer ថ្លែងមតិក្នុងពិធីនេះ ( រូបថត៖ VOV)

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោក Yaron Mayer បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសលើវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់រួមទាំងរាល់ការផ្លាស់ប្តូរវប្បធម៌បានរួមចំណែកពង្រឹងចំណងមិត្តភាព លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការសន្ទនារវាងប្រជាជន និងប្រជាជន ព្រមទាំងផ្តល់ឱកាសសិក្សា និងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ប្រជាជនទាំងពីរ។

តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៩៣ ទំនាក់ទំនងសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអ៊ីស្រាអែលបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្រេចបាននូវសមិទ្ធិផលសំខាន់ជាច្រើន ដែលធ្វើឱ្យវៀតណាមនិងអ៊ីស្រាអែលក្លាយជាដៃគូឈានមុខគេរបស់គ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីអាគ្នេយ៍និងមជ្ឈិមបូព៌ា។ លោក អនុរដ្ឋមន្ត្រីជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអ៊ីស្រាអែលនឹងបន្តអភិវឌ្ឍន៍បន្ថែមទៀត លើគ្រប់វិស័យនាពេលខាងមុខ៕

តាម vovworld.vn