leftcenterrightdel
សិក្ខាសាលាអន្តរជាតិស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចែករំលែកបទពិសោធន៍ស្តីពីការធ្វើបរិវត្ដកម្មថាមពលដោយសមធម៌” (រូបថត៖ baochinhphu.vn)

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងថា គោលនយោបាយឥតងាករេរបស់វៀតណាមគឺការប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកសាងសេដ្ឋកិច្ចបៃតង វិលជុំ និងមិនប៉ះពាល់ដល់បរិស្ថាន។ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកបទពិសោធន៍ស្ដីពីការធ្វើបរិវត្ដកម្មថាមពលប្រកបដោយសមធម៌។

លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់លើភាពយុត្តិធម៌ក្នុងការធ្វើបរិវត្ដកម្មថាមពលសមធម៌នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលផ្លាស់ទៅសេដ្ឋធកិច្ចប្រកបដោយនិរន្តរភាពដើម្បីសម្រេចបានការបញ្ចេញកាបូនទាប និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីពីការធ្វើបរិវត្ដកម្មថាមពលប្រកបដោយសមធម៌៕

បកប្រែដោយ Pham Diep