ចូលរួមក្នុងពិធីនេះ មានតំណាងស្ថានទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅវៀតណាម ដូចជា៖ អេហ្ស៊ីប អាល់ហ្សេរី អង់ហ្គោឡា លីប៊ី ម៉ូសំប៊ិក ម៉ារ៉ុក អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា។

ថ្លែងមតិក្នុងពិធីនេះ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីការបរទេស បានលើកឡើងពីអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាបង្កើតអាហ្វ្រិកនាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៦៣។ នៅថ្ងៃនេះ អង្គការឯកភាពអាហ្វ្រិក (OAU) ដែលជាអង្គការដើមនៃសហភាពអាហ្វ្រិក (AU) ត្រូវបានបង្កើតឡើង។ លោកជឿជាក់ថា នាពេលអនាគត ទ្វីបអាហ្រ្វិកនឹងក្លាយទៅជាតំបន់កំណើនថ្មីនៃសេដ្ឋកិច្ចពិភពលោក។

leftcenterrightdel
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ចូលរួមពិធីអបអរសាទរទិវាបង្កើតអាហ្វ្រិកឆ្នាំ២០២៣ នៅទីក្រុងហាណូយ (រូបថត៖ baoquocte.vn)

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោក Ha Kim Ngoc បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ មិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសអាហ្វ្រិក។ លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិកក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ...។ វៀតណាមនឹងដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាង AU និងសហគមន៍សេដ្ឋកិច្ចក្នុងតំបន់ (RECs) ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក Ha Kim Ngoc សង្ឃឹមថាបណ្តាប្រទេសអាហ្វ្រិកនឹងបន្តគាំទ្រផលប្រយោជន៍ស្របច្បាប់របស់វៀតណាម ហើយភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ។ល។

រីឯខ្លួនវិញ លោក Jamale Chouaibi ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម តំណាងឲ្យបណ្ដាឯកអគ្គរដ្ឋទូតអាហ្រ្វិកប្រចាំនៅវៀតណាម សម្ដែងនូវសេចក្តីសោមនស្សរីករាយដែលឃើញថា ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាហ្រ្វិក មានការរីកចម្រើនក្នុងប៉ុន្មានឆ្នាំកម្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ធនាគារ ការធ្វើបរិវត្តកម្មឌីជីថល។ល។ លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា វៀតណាមជាគំរូអភិវឌ្ឍន៍សម្រាប់ប្រទេសជាច្រើននៅអាហ្វ្រិក។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ទ្វីបអាហ្រ្វិក ជាមួយនឹងទំហំពាណិជ្ជកម្មឈានដល់ជាង ៧ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន៕

បកប្រែដោយ Thuy Anh