leftcenterrightdel
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang 

នាថ្ងៃទី ២៥ ឧសភា នៅរដ្ឋធានីហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវាស្រាវជ្រាវ Xiang Yang Hong ១០ រួមជាមួយនឹងនាវាឆ្មាំសមុទ្រ និងនាវានេសាទចិនបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់វៀតណាមនាពេលថ្មីៗនេះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា ដូចព័ត៌មានដែលបានផ្សាយនាពេលកន្លងមក នាវាស្រាវជ្រាវ Xiang Yang Hong ១០ របស់ចិន រួមជាមួយនឹងនាវាឆ្មាំឆ្នេរសមុទ្រ និងនាវានេសាទការពារមួយចំនួនបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ដែលបានបង្កើតឡើងដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានទំនាក់ទំនងជាច្រើនលើកច្រើនសារជាមួយភាគីចិន ហើយបានអនុវត្តន៍វិធានការស្របតាមច្បាប់អន្តរជាតិ និងច្បាប់វៀតណាម។

វៀតណាមទាមទារឲ្យស្ថាប័នពាក់ព័ន្ធរបស់ចិនគោរពតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ឈប់ភ្លាមមួយរំពិចនូវទង្វើរំលោភបំពាន ដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវានេសាទចេញពីដែនសមុទ្រ វៀតណាម គោរពសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅសមុទ្រខាងកើត រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម ​vovworld.vn