leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងស្តេចអង់គ្លេស Charles III

ដំណើរទស្សនៈកិច្ចរបស់លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាមចំពោះព្រះរាជវង្សានុវង្សនៃចក្រភពអង់គ្លេស និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ដោយហេតុនេះ រឹតបន្តឹងទំនាក់ទំនងល្អ និងបង្កើនការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានរដ្ឋបានជួបប្រជុំជាមួយប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើន។ ក្នុងជំនួបទាំងនេះ លោកប្រធានរដ្ឋបានអះអាងគោលជំហររបស់វៀតណាម ស្របតាមគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព និងបើកចំហ។ វៀតណាមបាន និងកំពុងបន្តរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ។

មេដឹកនាំអង់គ្លេសបានបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក​ប្រធានរដ្ឋ ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ព្រមទាំងបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូនាំមុខគេមួយក្នុងតំបន់ ក្នុងបរិបទដែលចក្រភពអង់គ្លេសកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានអះអាងនូវបំណងចង់ពង្រីក និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អង់គ្លេសលើវិស័យដែលមានសក្តានុពលដូចជាការអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ ...

បកប្រែដោយ Duy Hoan