ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាថ្ងៃទី៥ ខែមេសា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាទ្វេភាគីជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងវៀតណាម និងឡាវ ដំណាក់កាល ២០២១-២០៣០ កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ ២០២១-២០២៣ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងផែនការដែលបានចុះហត្ថលេខារួចលើគ្រប់វិស័យ; សម្របសម្រួលក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ។ ភាគីទាំងពីរក៏បានឯកភាពបន្តលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; គាំទ្រគ្នាទៅវិញទៅមកដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  យន្តការសហប្រតិបត្តិការក្នុងតំបន់; រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ខិតខំរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន ព្រមទាំងសម្របសម្រួលរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រប្រទេសឡាវឲ្យទទួលបានជោគជ័យក្នុងតួនាទីអន្តរជាតិ នាពេលខាងមុខ រួមទាំងតួនាទីជាប្រធានអាស៊ាន និងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក្នុងឆ្នាំ ២០២៤៕

បកប្រែដោយ Duy Hoan