ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មភាពរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា រួមទាំងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមហាអំណាចមួយក្នុងតំបន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរដ្ឋទូត បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។ បច្ចុប្បន្ននេះ ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ សម្រេចបាន ២.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២.៤% បើធៀបនឹងឆ្នាំ២០២១។ ប៉ុន្តែ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅតែមានទំហំធំ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមស្វាគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់មូលនិធិវិនិយោគ និងក្រុមហ៊ុនសាជីវកម្មអារ៉ាប៊ីសាអូឌីតនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីស្នើឲ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារការវិនិយោគនាពេលឆាប់ៗ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងបរិយាកាសវិនិយោគអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ទេសចរណ៍ ការងារ។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា ភាគីអារ៉ាប៊ីសាអូឌីតកំពុងសហការជាមួយស្ថាប័នវៀតណាម ដើម្បីអនុវត្តលើវិស័យសហប្រតិបត្តិការជាក់ស្ដែង រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងរៀបចំការចរចាទ្វេភាគីដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារហាឡាលផងដែរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតក៏បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី និងតំបន់ផងដែរ៕

បកប្រែដោយ Thanh Cong