លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស បានអបអរសាទរចំពោះលោក Tan Yang Thai ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៧៣ - ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣)។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទទួលបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ម៉ាឡេស៊ីបន្តជាអ្នកវិនិយោគធំទីពីរនៃអាស៊ាននៅក្នុងប្រទេសវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុប ១៣ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
លោក Bui Thanh Son ទទួលជួបលោក Dato' Tan Yang Thai (រូបថត៖ baoquocte.vn)

នាពេលខាងមុខ លោករដ្ឋមន្ត្រីសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ និងសហការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ យន្តការសហប្រតិបត្តិការទ្វេភាគី និងសហការរៀបចំសកម្មភាពអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ចំពោះវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងទិសដៅមានតុល្យភាព ដោយកំណត់របាំងពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញ និងសេវាកម្មរបស់វៀតណាម រួមទាំងផលិតផល Halal ចូលទៅកាន់ទីផ្សារម៉ាឡេស៊ី។

leftcenterrightdel
ទិដ្ឋភាពក្នុងជំនួប (រូបថត៖ baoquocte.vn)

លោករដ្ឋមន្ត្រីក៏បានស្នើឲ្យម៉ាឡេស៊ីបង្កើតបរិយាកាសការងារប្រកបដោយអំណោយផលសម្រាប់ពលករវៀតណាមនៅម៉ាឡេស៊ី ដោយផ្អែកលើកិច្ចព្រមព្រៀងថ្មីស្តីពីកិច្ចសហប្រតិបត្តិការពលកម្ម ដែលចុះហត្ថលេខាក្នុងខែមិនា ឆ្នាំ២០២២ ជំរុញការចរចា ហើយចុះហត្ថលេខាបានឆាប់លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ។

លោក Tan Yang Thai ឯកអគ្គរដ្ឋទូត សម្តែងនូវកិត្តិយសដោយត្រូវបានបំពេញភារកិច្ចនៅវៀតណាម ហើយសង្កត់ធ្ងន់ថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន... ចូលរួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ីឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត៕

បកប្រែដោយ Thanh Cong