អញ្ជើញចូលរួមសិក្ខាសាលានេះមានលោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម; លោក Yamada Takio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំវៀតណាម; សិក្ខាសាលានេះត្រូវបានក្រសួងផែនការ និងវិនិយោគវៀតណាមសហការជាមួយស្ថានទូតជប៉ុនប្រចាំវៀតណាម និងសហភាពអង្គការសេដ្ឋកិច្ចជប៉ុន (KEIDANREN)។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមសិក្ខាសាលាក្នុងស្មារតីវៀតណាម-ជប៉ុន “ឆ្ពោះទៅអនាគត ឆ្ពោះទៅពិភពលោក”។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុន និងអង្គការសេដ្ឋកិច្ច វិនិយោគិន ធុរកិច្ច និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងប្រតិភូចូលរួមសិក្ខាសាលា

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឈានចូលទស្សវត្សរ៍ទី ៥ នៃទំនាក់ទំនងទ្វេភាគី និងឈរលើមូលដ្ឋាននៃទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ និងអាចទុកចិត្តបាន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី” សក្ដានុពលនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅមានច្រើន។

ជាពិសេសលើការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតង ការបរិវត្ដកម្មឌីជីថល; ទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វៀតណាមបានចេញគោលនយោបាយជាច្រើនដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ និងអាទិភាពសម្រាប់ការវិនិយោគដើម្បីលើកទឹកចិត្ត និងជំរុញសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “នេះគឺជាខ្លឹមសារសំខាន់ រួមចំណែកដល់វៀតណាមសម្រេចបាននូវគោលដៅដែលបានកំណត់៖ ដល់ឆ្នាំ ២០៣០ ក្លាយជាប្រទេសកំពុងអភិវឌ្ឍមានខឿនឧស្សាហកម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់ និងដល់ឆ្នាំ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់”។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ ក្នុងស្មារតី “ផលប្រយោជន៍រួម ចែករំលែកហានិភ័យ” រវាងរដ្ឋាភិបាល ធុរកិច្ច និងប្រជាជន រដ្ឋាភិបាល វៀតណាមអះអាងជាថ្មីម្តងទៀតនឹងរួមដំណើរ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុនមក​វិនិយោគប្រកបដោយជោគជ័យ និរន្តរភាព និងរយៈពេលវែងនៅវៀតណាម។

នៅក្នុងសិក្ខាសាលានេះ ភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារដូចជា៖ ការផ្លាស់ប្តូរបៃតង; ការធ្វើបរិវត្ដកម្មឌីជីថល; កិច្ចសហប្រតិបត្តិការថាមពល; ការវាយតម្លៃនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ; ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន និងទិសដៅឆ្ពោះទៅអនាគត; ការវាយតម្លៃនៃគំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុនដំណាក់កាលទី ៨ និងទិសដៅសម្រាប់ដំណាក់កាលទី៩៕

បកប្រែដោយ Thanh Cong