រួមជាមួយនឹងបុណ្យដាំដើមឈើដើម្បីសម្តែងការដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ ដែលបំផុសឡើងដោយលោក Pham Minh Chinh  នាយករដ្ឋមន្ត្រីវៀតណាម នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ K9 - Da Chong ស្រុក Ba Vi ទីក្រុងហាណូយនោះ មានខេត្តក្រុងជាច្រើននៅទូទាំងប្រទេសបានរៀបចំបុណ្យដាំដើមឈើដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ។

leftcenterrightdel
ខេត្តក្រុងជាច្រើនចូលរួមបុណ្យដាំដើមឈើ (រូបថត៖ VGP/Thien Tam)

នៅទីក្រុង Hung Yen ខេត្ត Hung Yen លោក Vo Van Thuong លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស រួមជាមួយ លោកស្រី Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈិមបក្ស លោក Nguyen Huu Nghia លេខាគណៈកម្មាធិការបក្សខេត្ត Hung Yen និងប្រជាជនជាច្រើនក្នុងខេត្ត បានចូលរួមប្រារព្វពិធីបុណ្យដាំដើមឈើ។

ថ្លែងមតិក្នុងពិធីនេះ លោក Vo Van Thuong បានអះអាងថា នេះជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ គ្រប់គ្រងអាកាសធាតុ និងកែលម្អបរិស្ថាន អេកូឡូស៊ី។

នៅទីក្រុង Hai Phong ពិធីបុណ្យដាំដើមឈើបានប្រព្រឹត្តទៅនៅស្រុកជាច្រើន៖ ស្រុក Hai An ស្រុក Kien An ស្រុក Thuy Nguyen ...

នៅទីក្រុង Quang Tri បន្ទាប់ពីប្រារព្វ "ពិធីដាំដើមឈើដើម្បីដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ" នៅភូមិ Tan So ស្រុក Cam Lo ថ្នាក់ដឹកនាំខេត្ត និងប្រជាជន បានដាំដើមឈើចំនួន ២០០ ដើម។ ក្នុងឱកាសនេះ មូលដ្ឋាន និងអង្គភាពជាច្រើនក្នុងខេត្ត Quang Tri ក៏បានរៀបចំពិធីបុណ្យដាំដើមឈើផងដែរ។

ក្នុងឱកាសនៃពិធីបុណ្យដាំដើមឈើឆ្នាំនេះ ខេត្ត Hau Giang ទាំងមូលបានដាំដើមឈើចំនួន ៦០០ ដើម។

បកប្រែដោយ Thanh Cong