leftcenterrightdel
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត ការដែលតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកសមុទ្រជុំវិញកោះ Ba Binh ដែលស្ថិតនៅក្នុងទីប្រជុំកោះ Truong Sa របស់វៀតណាមគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាម គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ; បង្កភាពតានតឹង និងធ្វើឲ្យស្មុគស្មាញដល់ស្ថានការណ៍នៅសមុទ្រខាងកើត។

វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងស្នើឲ្យតៃវ៉ាន់លុបចោលសកម្មភាពខុសច្បាប់ខាងលើនេះ ហើយកុំឱ្យកើតការបំពានស្រដៀងនេះទៀតទេ៕

បកប្រែដោយ Pham Diep