នៅក្នុងជំនួបនេះ លោក Phan Van Mai បានអះអាងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងសិង្ហបុរី មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងជាកត្តាសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍរួមនៃទំនាក់ទំនងវៀតណាម-សិង្ហបុរីទៀតផង។ ក្រៅពីវិស័យមានសក្តានុពលដូចជាការសាងសង់ទីក្រុងឆ្លាតវៃ ការគ្រប់គ្រងទីក្រុង សេដ្ឋកិច្ចបៃតង ទីក្រុងហូជីមិញចង់ឱ្យសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍអង្គភាពអាជីវកម្មក្នុងការចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ជួយទីក្រុងហូជីមិញឲ្យក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយច្នៃប្រឌិតរបស់ប្រទេស និងតំបន់។

leftcenterrightdel
លោក Phan Van Mai ទទួលជួប​លោក Tan See Leng

លោក Tan See Leng ឲ្យដឹងថា សិង្ហបុរីមានបំណង និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ជាមួយទីក្រុងហូជីមិញក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ លោក Tan See Leng ក៏បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងភាពច្នៃប្រឌិត នៃប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់របស់ទីក្រុងហូជីមិញ ហើយបានអះអាងបំណងចង់សហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យនវានុវត្តន៍ ជួយគាំទ្រទីក្រុងហូជីមិញក្នុងការអភិវឌ្ឍការចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត បង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមធ្វើអាជីវកម្ម រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទីក្រុងហូជីមិញ៕

បកប្រែដោយ Duy Hoan