លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអបអរសាទរប្រជាជនហ្វីលីពីនចំពោះសមិទ្ធិផលសំខាន់ៗដែលសម្រេចបាននាពេលកន្លងមក ជាពិសេសក្នុងការគ្រប់គ្រងជំងឺ Covid-19 និងរក្សាបាននូវអត្រាកំណើន GDP ខ្ពស់ក្នុងតំបន់ ហើយសម្តែងនូវជំនឿជឿជាក់ថា ក្នុងអាណត្តិរបស់ខ្លួន លោកប្រធានាធិបតី Marcos នឹងដឹកនាំប្រទេសហ្វីលីពីនឲ្យកាន់តែរីកចម្រើន និងវិបុលភាពបន្ថែមទៀត ដោយបញ្ជាក់ពីតួនាទីដ៏សំខាន់នៅក្នុងតំបន់និងលើពិភពលោក។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. (រូបថត៖ baochinhphu.vn)

លោកប្រធានាធិបតី Marcos បានថ្លែងអំណរគុណចំពោះលោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងគណៈប្រតិភូវៀតណាមដែលបានមកហ្វីលីពីនដើម្បីចូលរួមពិធីស្បថ បង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងទំនុកទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ។ ដោយវាយតំលៃលើទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលកំពុងអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ លោកសង្កត់ធ្ងន់ថា ទន្ទឹមងនឹងទំនាក់ទំនងនយោបាយ-ការទូត ភាគីទាំងពីរត្រូវជម្រុញពាណិជ្ជកម្ម-វិនិយោគ។ លោកបញ្ជាក់ថា ហ្វីលីពីនមានគោលបំណងចង់ឲ្យវៀតណាមបន្តផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាព ដើម្បីធានាសន្តិសុខស្បៀង។ លោកប្រធានាធិបតី Marcos ក៏បានឯកភាពរក្សាកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសមុទ្រខាងកើត ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

បកប្រែដោយ Thuy Anh