បន្ទាប់ពីពិធីស្បថចូលកាន់តំណែង លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានទទួលជួបប្រធានគណៈប្រតិភូបណ្តាប្រទេស និងតំណាងអង្គការអន្តរជាតិ។ ប្រធានាធិបតីហ្វីលីពីនបានអះអាងថា រដ្ឋាភិបាលថ្មីរបស់ហ្វីលីពីន មានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. (រូបថត៖ vnanet.vn)

គួរបញ្ជាក់ថា នាល្ងាចថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានទទួលជួបអនុប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោកស្រី Sara Duterte។ នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានសម្តែងនូវក្តីជឿជាក់ថា លោកស្រី Sara​Duterte រួមជាមួយលោកប្រធានាធិបតី Marcos និងគណៈរដ្ឋមន្ត្រីថ្មីនឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍ និងការកសាងប្រទេសហ្វីលីពីន ដើម្បីប្រែក្លាយហ្វីលីពីនទៅជាប្រទេសមានសន្តិភាព និងវិបុលភាព ហើយបន្តបញ្ជាក់ពីតួនាទី និងឋានៈរបស់ខ្លួនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តផ្លាស់ប្តូរ និងសម្របសម្រួលយ៉ាងសកម្មដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត; អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ៕

បកប្រែដោយ Huyen Trang