leftcenterrightdel
លោកអនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang ទទួលជួបលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn)

នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ក្នុងនាមជាទីភ្នាក់ងារអភិវឌ្ឍន៍នាំមុខគេក្នុងការកាត់បន្ថយភាពក្រីក្រ បណ្ដុះបណ្ដាលធនធានមនុស្ស និងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ខណៈដែល UNFPA ជាទីភ្នាក់ងារនាំមុខគេសម្រាប់កិច្ចការជំរឿនប្រជាជន សុខភាពបន្ដពូជ ចំនួនប្រជាជននិងចំនួនប្រជាជនវ័យចំណាស់។

លោកអនុរដ្ឋមន្ត្រី Dang Hoang Giang ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការនាពេលបច្ចុប្បន្នរវាង UNDP និងក្រសួងការបរទេសវៀតណាមក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយបៃតង និរន្តរភាព បរិយាប័ន្ន និងនវានុវត្តន៍នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោកអនុរដ្ឋមន្ត្រី Dang Hoang Giang ជឿជាក់យ៉ាងមុតមាំថា សន្និសីទនេះនឹងបង្កើតគោលនយោបាយដ៏មានផលប្រយោជន៍សម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-19 នៅវៀតណាម ក៏ដូចជានៅលើពិភពលោកផងដែរ។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang និងលោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn)

រីឯខ្លួនវិញ ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមលោកស្រី Caitlin Wiesen និងប្រធានតំណាង UNFPA ប្រចាំនៅវៀតណាមលោកស្រី Naomi Kitahara បានអះអាងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនិងការទទួលខុសត្រូវរបស់ក្រសួងនិងស្ថាប័ននានារបស់វៀតណាមជា​មួយ UNDP និង UNFPA ។

ប្រមុខតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានបញ្ជាក់ថា នឹងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមក្នុងការស្តារឡើងវិញបៃតងនិងនិរន្តរភាពបន្ទាប់ពីជំងឺរាតត្បាត ដោះស្រាយវិសមភាព កាត់បន្ថយភាពក្រីក្រ ថែទាំនិងការពារជនងាយរងគ្រោះ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអនុវត្ដការសន្យារបស់វៀតណាមនៅកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) លើកទី២៦៕

បកប្រែដោយ​ Pham Diep