នៅក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តនិងលទ្ធផលដែលសម្ព័ន្ធក្រុមហ៊ុន Samsung សម្រេចបានក្នុងការធ្វើអាជីវកម្មនៅវៀតណាម។ លទ្ធផលទាំងនេះ បានរួមចំណែកជាវិជ្ជមានដល់ការនាំចេញ និងនាំចូលរបស់វៀតណាមនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
ឆ្លងកាត់ជាង ៣ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត ជាពិសេសការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២២ លោកប្រធានរដ្ឋសភាវៀតណាម បានអះអាងថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាមូលដ្ឋានសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរស្ងប់ចិត្ដក្នុងកិច្ចសហប្រតិបត្តិការរយៈពេលវែង ទ្រង់ទ្រាយធំ និងជោគជ័យ។
លោក Choi Joo Ho ជម្រាបជូនលោកប្រធានរដ្ឋសភា Tran Thanh Man អំពីសកម្មភាពវិនិយោគថ្មីរបស់ Samsung នៅប្រទេសវៀតណាម ព្រមទាំងបានអះអាងថា Samsung ចាត់ទុកវៀតណាមជាប្រទេសអាទិភាពវិនិយោគកំពូល។ ដោយវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការគ្រប់គ្រង និងការប្រើប្រាស់មូលនិធិគាំទ្រការវិនិយោគ លោកអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម មានបំណងថា រដ្ឋាភិបាលឆាប់អនុម័តលើអនុក្រឹត្យនេះ។ ទន្ទឹមនឹងនោះ លោកក៏បានលើក សំណើជាក់លាក់មួយចំនួន ហើយសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រពីវៀតណាមនាពេលខាងមុខ។
លោកប្រធានរដ្ឋសភា Tran Thanh Man សង្ឃឹមថា Samsung នឹងគាំទ្រវៀតណាមក្នុងការលើកកំពស់សមត្ថភាពធុរកិច្ចក្នុងស្រុកដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការនិងវិនិយោគ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្ថិតនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិដែលបានបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ហើយក្លាយជាអ្នកវិនិយោគយុទ្ធសាស្ត្រ ដែលរួមចំណែកយ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចវៀតណាម អភិវឌ្ឍន៍ឧស្សាហកម្មបន្ទាប់បន្សំ បន្ទះឈីប semiconductor និងជំរុញនវានុវត្ដន៍នៅវៀតណាម ... លោកប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋវៀតណាមតែងតែគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតអំណោយផលសម្រាប់ផ្នែកផ្លូវច្បាប់សម្រាប់ការវិនិយោគ ការផលិត និងការធ្វើអាជីវកម្មរបស់សហគមន៍ធុរកិច្ចក្នុងស្រុកនិងបរទេស រួមទាំងសាជីវកម្មកូរ៉េខាងត្បូងនិង Samsung ផងដែរ។
បកប្រែដោយ Pham Diep
Type the code from the image