កសាងខេត្ត Dong Thap ឲ្យស្ថិតក្នុងបញ្ជីខេត្តអភិវឌ្ឍឈានមុខគេនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long
កប.អនឡាញ - នាថ្ងៃទី ១១ ខែធ្នូ លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបក្ស បានអញ្ជើញទៅទស្សនកិច្ច និងធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Dong Thap ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១ របស់គណៈកម្មាធិការបក្សខេត្ត Dong Thap ដំណាក់កាល ២០២០-២០២៥ ការអនុវត្តសារចរលេខ ៣៥-CT/TW របស់ការិយាល័យនយោបាយស្តីពីមហាសន្និបាតនៃបក្ខភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស។