យោងតាមអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា វៀតណាមមានគោលនយោបាយការពារសន្តិភាព និងការពារខ្លួនដោយឥតងាករេ។ សកម្មភាពរបស់កម្លាំងសមត្ថកិច្ចរបស់វៀតណាមគោរពច្បាប់របស់វៀតណាមនិងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក្នុងសន្និសីទសារព័ត៌មាន

*ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នាបច្ចុប្បន្ន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “ជាប្រទេសជិតខាង និងជាសមាជិកអាស៊ាន វៀតណាមរំពឹងថា មីយ៉ាន់ម៉ា ឆាប់មានស្ថិរភាព ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោន៍របស់ប្រជាជនមីយ៉ាន់ម៉ា បន្តរួមវិភាគទានកសាងសហគមន៍អាស៊ានសាមគ្គី និងរឹងមាំ។ ក្នុងស្មារតីសាមគ្គីនិងមានទំនួលខុសត្រូវ វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២ និងប្រទេសអាស៊ានដទៃទៀត ក្នុងការជម្រុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ចូលរួមចំណែកកសាងសហគមន៍អាស៊ានមួយ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់អាស៊ាន”៕

បកប្រែដោយ Thuy Anh