ប្រតិភូទាំងឡាយបានផ្តោតទៅលើការផ្ដល់យោបល់ស្ដីពីខ្លឹមសាររបស់សេចក្តីព្រាងច្បាប់ស្តីពីការវាស់វែង និងផែនទីរបស់ឡាវ ហើយចែករំលែកបទពិសោធន៍ក្នុងការកសាងការកំណត់ស្ដីពីការការពារព្រំដែនជាតិក្នុងច្បាប់ស្តីពីព្រំដែនជាតិរបស់វៀតណាម ការ​កំណត់ស្ដីពីកម្លាំងចូលរួមការការពារព្រំដែន។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ quochoi.vn)

ទន្ទឹមនឹងនោះ គណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានផ្ដល់យោបល់ស្ដីពីការកែសម្រួលខ្លឹមសារមួយចំនួន  បច្ចេកទេសនីតិបញ្ញត្តិ ការរៀបចំជំពូកឲ្យកាន់តែសមហេតុផលថែមទៀត។

ប្រធានគណៈកម្មាធិការទាក់ទងបរទេសនៃរដ្ឋសភាឡាវ លោក Sanya Praserth បានថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់រដ្ឋសភាវៀតណាមក្នុងការកសាងនិងអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការការពារព្រំដែនជាតិ ហើយសង្កត់ធ្ងន់ថា នេះជាឯកសារសំខាន់ៗសម្រាប់ប្រទេសឡាវបន្តកសាងនិងសុគ្រឹតសេចក្តីព្រាងច្បាប់ស្តីពីព្រំដែនជាតិនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh