ពិភាក្សាជាមួយតំណាងនៃគណៈប្រតិភូចិន លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្កត់ធ្ងន់ថា ការជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន ឲ្យកាន់តែមានស្ថិរភាព គឺជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ ក៏ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់តំបន់ និងពិភពលោក។ វៀតណាមនិងចិនគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាឲ្យសន្តិសុខធនធានទឹក ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបៃតង។

*ពិភាក្សាជាមួយតំណាងរបស់គណៈប្រតិភូសហព័ន្ធរុស្ស៊ី លោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ជាក់ថា សហព័ន្ធរុស្ស៊ីគឺជាដៃគូសំខាន់របស់វៀតណាម។ នៅពេលខាងមុខ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងមានការជួបសវនាការដោយផ្ទាល់ ដើម្បីពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ី។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ពិភាក្សាជាមួយលោក Antony Blinken (រូបថត៖ vnanet.vn)

*ក្នុងកិច្ចពិភាក្សាជាមួយលោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះអាមេរិកដែលកំពុងជាប្រទេសមួយក្នុងចំណោមប្រទេសឧបត្ថម្ភវ៉ាក់សាំងការពារជំងឺ Covid-19 ច្រើនជាងគេសម្រាប់ប្រទេសផ្សេងៗ តាមរយៈយន្តការ COVAX។ លោក Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមចាត់ទុកអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ជួរមុខ។

*នាថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក Patrick Leahy សមាជិកព្រឹទ្ធសភា ប្រធានប្រចាំការព្រឹទ្ធសភា ដែលជាមិត្តរបស់ប្រជាជនវៀតណាម។ ក្នុងកិច្ចពិភាក្សា លោក Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់និងមានគោលបំណងជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយអាមេរិក លើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍រួម។ លោកវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់លោក Patrick Leahy និងសភាអាមេរិកក្នុងការស្នើឲ្យថ្នាក់ដឹកនាំអាមេរិកឧបត្ថម្ភវ៉ាក់សាំងនិងសម្ភារៈបរិក្ខារពេទ្យដល់វៀតណាម ហើយស្នើឲ្យលោក Patrick Leahy ជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនេះ។ លោកក៏ថ្លែងអំណរគុណចំពោះលោក Patrick Leahy បានរួមវិភាគទានយ៉ាងសកម្មក្នុងការជំនះផលវិបាកនៃសង្រ្គាមនៅប្រទេសទាំងពីរ។ លោក Patrick Leahy បញ្ជាក់ថា នឹងបន្តជួយគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ លោកសង្គត់ធ្ងន់លើកិច្ចសន្យារបស់អាមេរិកចំពោះបញ្ហាតំបន់និងសកល ដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺ Covid-19 និងបញ្ហាសន្តិសុខក្នុងការធ្វើនាវាចរណ៍  ហើយបញ្ជាក់ថា អាមេរិកនឹងសហការនិងជួយគាំទ្រប្រទេសដទៃ រួមទាំងវៀតណាម ក្នុងការទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ។

*នាថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់។ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់បានជូនវ៉ាកសាំងនិងសម្ភារៈបរិក្ខារពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់វៀតណាម។ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្ដូរគណៈប្រតិភូនិងជំនួបគ្រប់លំដាប់ថ្នាក់ ជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗដែលមានសក្តានុពល។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបជាមួយព្រះអគ្គមហេសីហូឡង់ Maxima (រូបថត៖ vnanet.vn)

*ក្នុងជំនួបរវាងលោកប្រធានរដ្ឋ Nguyen Xuan Phuc និងព្រះអគ្គមហេសីហូឡង់ Maxima ភាគីទាំងពីរបានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងវៀតណាម-ហូឡង់ នៅពេលកន្លងមក។ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់ហូឡង់ចំពោះយន្តការ COVAX និងចំនួនសម្ភារៈបរិក្ខារពេទ្យដែលហូឡង់ផ្ដល់ដល់វៀតណាមនៅពេលកន្លងមក ហើយរំពឹងថា ហូឡង់បន្តជួយឧបត្ថម្ភវ៉ាក់សាំងនិងសម្ភារៈបរិក្ខារពេទ្យឲ្យវៀតណាម។

*ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតី សៀរ៉ាឡេអូន និងនាយករដ្ឋមន្រ្តីបង់ក្លាដែសផងដែរ៕

បកប្រែដោយ Thuy Anh