ថ្លៃងក្នុងជំនួប លោក Nguyen Viet Thao អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមមិត្តភាពវៀតណាម-គុយបា បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមតែងតែសាមគ្គីភាព និងជួយគាំទ្របុព្វហេតុយុត្តិធម៌របស់ប្រជាជនគុយបា ក្នុងការកសាង និងអភិវឌ្ឍប្រទេស   ការពារអធិបតេយ្យភាព ឯករាជ្យជាតិ  ប្រជាធិបតេយ្យ វិបុលភាព និងនិរន្តរភាព។ លោក Nguyen Viet Thao ក៏វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គុយបាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងក្នុងការអភិវឌ្ឍវ៉ាក់សាំង។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា   គុយបាដឹងគុណចំពោះជំនួយដ៏ថ្លៃថ្លារបស់វៀតណាមក្នុងរយៈពេលកន្លងមក។ លោក Orlando Nicolás Hernández Guillén បញ្ជាក់ថា  គុយបានឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញឲ្យទំនាក់ទំនងគុយបា-វៀតណាមឲ្យកាន់តែអភិវឌ្ឍបន្ថែមទៀត។

ប្រតិភូទាំងឡាយបានពិភាក្សាអំពីវិធានការលើកកម្ពស់ថែមទៀតនូវការយកយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា៕

បកប្រែដោយ Thuy Anh