នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថា នាពេល​ខាងមុខនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ MLC ក្នុងទិសដៅពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្តាប្រទេសជាសមាជិក ការកសាងសហគមន៍អាស៊ាន និងការអនុវត្តនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះនៃកិច្ចសហប្រតិបត្តិការរួមមាន ការ​មូលមតិគ្នាជាឯកឆន្ទ សមភាព ការពិគ្រោះយោបល់គ្នាទៅវិញទៅមក ការចែករំលែកផលប្រយោជន៍ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ក៏ដូចជាស្របតាមច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសនីមួយៗ។ កិច្ចប្រជុំបានអនុម័តលើឯកសារចំនួន ៣ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឱសថបុរាណ។

ដូច្នេះ កិច្ចសហប្រតិបត្តិការ MLC នឹងផ្តោតលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើប្រភពទឹក និងបរិស្ថាន បង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការរីករាលដាលនៃ Covid-19 ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាត ការជម្រុញកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំង ៦ ដើម្បីលើកកម្ពស់សក្តានុពល និងការប្រកួតប្រជែងរបស់បណ្តាមូលដ្ឋាន និងលើកកំពស់ប្រសិទ្ធភាពរួមនៃកិច្ចសហប្រតិបត្តិការ MLC ។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (នៅខាងឆ្វេង) ថតរូបជាមួយរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង លើកទី ៦

ថ្លែងនៅក្នុងកិច្ចប្រជុំ​នេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានមានប្រសាសន៍ថា MLC ចាំបាច់ត្រូវដោះស្រាយនូវតម្រូវការបន្ទាន់ចំនួន ៣ គឺ ការឆ្លើយតបដោយជោគជ័យចំពោះការរីករាលដាលនៃ Covid-19  ការរក្សាកំណើនសេដ្ឋកិច្ច និងការទប់ស្កាត់ការរិចរិលបរិស្ថាន។

លោក Bui Thanh Son បានលើកឡើង​វិធានការសំខាន់ៗចំនួន​ ៤ គឺ៖ (១) កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19; ការផ្ទេរបច្ចេកវិទ្យាលើការផលិតវ៉ាក់សាំងយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។ (២) បង្កលក្ខណៈងាយស្រួលសម្រាប់ការចរាចរទំនិញឆ្លងកាត់ព្រំដែន ជាពិសេសផលិតផលកសិកម្ម ផលិតផលជលផល និងផ្លែឈើស្រស់; ផ្តល់ព័ត៌មានទាន់ពេលវេលាដល់សហគ្រាសស្តីពីតម្រូវការ និងស្តង់ដារទីផ្សារ។ (៣) ជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព តាមរយៈការបង្កើនការចែករំលែកទិន្នន័យជលសាស្ត្រ ការពិគ្រោះយោបល់លើការអភិវឌ្ឍគោលនយោបាយធនធានទឹក; អនុវត្តគម្រោងរួមស្តីពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការជ្រាបចូលទឹកប្រៃ ការបង្កើនកិច្ចសហប្រតិបត្តិការរវាង MLC និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) ។ (៤) ជំរុញការសម្របសម្រួលរវាង MLC ជាមួយអាស៊ាន និងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេងទៀត; លើកទឹកចិត្តឱ្យមានការចូលរួមពីមូលដ្ឋាននានានៅក្នុងកម្មវិធី និងសកម្មភាពនានារបស់ MLC ។ សុន្ទរកថារបស់រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជាសមាជិក ហើយនិងបានបង្ហាញក្នុងឯកសារនានានៃកិច្ចប្រជុំ៕

បកប្រែដោយ Duy Hoan