leftcenterrightdel
លោកស្រីសាស្ត្រាចារ្យ Nguyen Dai Trang (រូបថត៖ vnanet.vn)

នេះគឺជាសៀវភៅទី ៥ របស់សាស្ត្រាចារ្យ បណ្ឌិត លោកស្រី Nguyen Dai Trang សរសេរអំពីលោកប្រធានហូជីមិញ។ សាស្ត្រាចារ្យ Nguyen Dai Trang បានចំណាយពេលជាងមួយភាគបួននៃសតវត្សរ៍ដើម្បីប្រមូលផ្ដុំ ស្រាវជ្រាវ និងសរសេរអំពីលោកប្រធានហូជីមិញ។ ចែករំលែកអំពីការសរសេរសៀវភៅនេះ លោកស្រីសាស្ត្រាចារ្យ បណ្ឌិត Nguyen Dai Trang បានឲ្យដឹងថា លោកប្រធានហូជីមិញមានឥទ្ធិពលយ៉ាងខ្លាំងលើចលនារំដោះជាតិនៅទ្វីបអាហ្រ្វិក ក៏ដូចជាចលនាប្រឆាំងនឹងសង្គ្រាមនិងទាមទារសិទ្ធិស្មើភាពសម្រាប់ប្រជាជនដើមកំណើតអាហ្វ្រិកនៅប្រទេសអាមេរិក។ ប្រការនេះបានលើកទឹកចិត្ដលោកស្រីប្រមូលផ្ដុំអត្ថបទចំនួន ២០ របស់លោកប្រធានហូជីមិញដើម្បីបង្ហាញក្នុងសៀវភៅនេះ។

លោកស្រីសាស្រ្តាចារ្យ Anita Agrawal ជាសកម្មជនម្នាក់ដែលធ្វើការតស៊ូសម្រាប់សមភាពយេនឌ័របានសង្កត់ធ្ងន់លើអត្ថន័យជាប្រវត្ដិសាស្ដ្រអំពីការរើសអើងជាតិសាសន៍របស់លោកប្រធានហូជីមិញ។

លោក Femi Oloruntoba សហប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាមបានចែករំលែកថា អត្ថបទអំពីការរើសអើងជាតិសាសន៍របស់លោកប្រធានហូជីមិញបានក្រើនរំលឹកដ៏អស្ចារ្សសម្រាប់ជនសម្បុរខ្មៅដកមេរៀននៅពេលចូលរួមចលនា "Black lives matter" មានន័យថា “អាយុជីវិតរបស់ជនសម្បុរខ្មៅក៏សំខាន់ដែរ” និងកសាងផែនការសកម្មភាពនាពេលអនាគត៕

បកប្រែដោយ Pham Diep