នេះគឺជាកិច្ចប្រជុំជាផ្លូវការចុងក្រោយក្នុងអាណត្តិជាប្រធាន AICHR ២០២០ របស់វៀតណាម ដោយផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការ ពិនិត្យមើលខ្លឹមសារដែលត្រូវបានអនុវត្តនៅឆ្នាំ ២០២០ ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ និងពិភាក្សាលើការត្រៀមរៀបចំសម្រាប់ការប្រជុំរវាង AICHR និងដៃគូ។
បណ្តាប្រទេសវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធាន AICHR ២០២០ ដោយបានដឹកនាំរាល់សកម្មភាពរបស់ AICHR ក្នុងអំឡុងពេលដ៏លំបាកដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ ប្រការនេះមិនត្រឹមតែជួយរក្សាកិច្ចសហប្រតិបត្តិការរបស់ AICHR និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះផលប៉ះពាល់នៃជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងជំរុញការរៀបរៀងសេចក្តីព្រាង និងអនុម័តឯកសារសំខាន់ៗដែលតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការរបស់ AICHR នាពេលខាងមុខ។ ប្រតិភូនៃប្រទេសទាំងនោះបានអះអាងថា ប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប” ក្នុងប្រធានអាស៊ាន ២០២០ របស់វៀតណាម ពិតជាសមស្របណាស់ដែលរួមចំណែករក្សាស្មារតីសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្លើយតបយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពចំពោះផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាត Covid-19 ទៅលើជីវភាពសេដ្ឋកិច្ចសន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រជាជន ជាពិសេសក្រុមជនដែលងាយរងគ្រោះដូចជាស្ត្រី កុមារ និងជនពិការ។ នៅក្នុងកិច្ចប្រជុំនេះវៀតណាមបានប្រគល់តួនាទីជាប្រធាន AICHR ជូនប្រទេសប្រ៊ុយណេក្នុងឆ្នាំ២០២១ ៕
បកប្រែដោយ Duy Hoan
Type the code from the image