leftcenterrightdel
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu អញ្ជើញចូលរួមកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់មេដឹកនាំ Nursultan Nazarbayev ចំពោះការអភិវឌ្ឍរបស់កាហ្សាក់ស្ថាន ហើយបានអបអរសាទរប្រទេស និងប្រជាជនកាហ្សាក់ស្ថានដោយសម្រេចបានសមិទ្ធិផលសំខាន់ៗក្រោមការដឹកនាំរបស់លោក Nursultan Nazarbayev ។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានវាយតម្លៃថាកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម និងកាហ្សាក់ស្ថានត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈ ហើយបានសង្កត់ធ្ងន់ថារដ្ឋ និងប្រជាជនវៀតណាមតែងតែគោរពការគាំទ្រដ៏ថ្លៃថ្លាដែលរដ្ឋ និងប្រជាជនកាហ្សាក់ស្ថានបានផ្តល់ឱ្យវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន ក៏ដូចជាក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ននេះ៕

បកប្រែដោយ Duy Hoan