លោក Hairil Yahri Yaacob ឧត្តមមន្ត្រីនៃក្រសួងឧស្សាហពាណិជ្ជកម្មអន្តរជាតិប្រទេសម៉ាឡេស៊ី ជាអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
កិច្ចប្រជុំមួយនៃ APEC ឆ្នាំ២០២០ (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Hairil Yahri Yaacob បានដាស់តឿនបណ្ដាប្រទេសជាសមាជិកនៃវេទិកា APEC ឲ្យផ្តល់អាទិភាពលើការចរាចរទំនិញ និងសេវាកម្មជាចាំបាច់នៅក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាកត្តាគន្លឹះដើម្បីធានាថា ខឿនសេដ្ឋកិច្ចជាសមាជិកអាចស្តារឡើងវិញបន្ទាប់ពីស្ថិតក្នុងភាពគាំងដោសារជំងឺ Covid-19។

លោកបានវាយតម្លៃថា ការដែលប្រទេសទាំងអស់បានអនុវត្តន៍ការរក្សាគម្លាតសង្គម និងបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺជាការចាំបាច់ ប៉ុន្តែលោកក៏បានព្រមានថា វិធានការទាំងនេះអាចបង្កការខូចខាតក្នុងរយៈពេលវែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។

លោកបានអំពាវនាវឱ្យបណ្តាសមាជិក APEC ផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃចំពោះការឆ្លើយតបទៅនឹងវិបត្តិដោយសារការរីករាលដាលនៃជំងឺ Covid-19  ព្រមទាំងសហការក្នុងការចែករំលែកព័ត៌មានស្តីពីគោលនយោបាយ និងវិធានការទាក់ទងទៅនឹងរោគរាតត្បាតជាសកលក៏ដូចជាផលប៉ះពាល់របស់រោគរាតត្បាតលើសេដ្ឋកិច្ច៕

បកប្រែដោយ Huyen Trang