leftcenterrightdel
មជ្ឈមណ្ឌលចត្ដាឡីស័កអន្ដរជាតិបាញ់ថ្នាំកម្ចាត់មេរោគនៅអាកាសយានដ្ឋាន Van Don ខេត្ដ Quang Ninh វៀតណាម (រូបថត​៖ vnanet.vn)

 

តាមការវិភាគរបស់អ្នកកាសែត David Hutts លើសារព័ត៌មាន Asia Times ឲ្យដឹងថា “បក្សកុម្មុយនិស្តវៀតណាមបានទទួលបានការគាំទ្រពីក្នុងនិងក្រៅប្រទេសក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19។

សារព័ត៌មាន Asia Times បានដកស្រង់សម្តីរបស់លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) ដោយសង្កត់ធ្ងន់លើភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំវៀតណាម “ក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19”។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតគណៈកម្មាធិការដឹកនាំដើម្បីតាមដានការរីករាលដាលនៃ COVID-19 នៅមូលដ្ឋាននានា ព្រមទាំងរដ្ឋាភិបាលវៀតណាមបានបើកយុទ្ធនាការឃោសនាដល់ប្រជាពលរដ្ឋអំពីអ្វីដែលពួកគេគួរធ្វើដើម្បីកាត់បន្ថយការរីករាលដាលនៃ COVID- 19 ។ លោក Carl Thayer ក៏បានលើកឡើងផងដែរថា កងទ័ពទទួលបានការគោរពនិងទុកចិត្តជាច្រើនពីសង្គមវៀតណាមដោយបានកេណ្ឌកម្លាំងជាច្រើនសំដៅជួយទ្រទ្រង់សុខភាពសាធារណៈនិងរៀបចំកន្លែងដាក់នៅដាច់ដោយឡែកពីគ្នា។

សារព័ត៌មាន Asia Times ក៏បានដកស្រង់សម្តីរបស់លោក Michael Tatarski អ្នកកាសែតម្នាក់កំពុងធ្វើការនៅទីក្រុងហូជីមិញថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីឆ្លងវីរុសថ្មីៗនិងណែនាំប្រជាពលរដ្ឋនូវវិធានការទប់ស្កាត់ COVID- 19។

លោក Kidong Park ប្រធានតំណាងអង្គការសុខភាពពិភព (WHO) ប្រចាំនៅវៀតណាម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវិធានការនានានិងការប្ដេជ្ញាចិត្ដក្នុងការទប់ស្កាត់ការរីករាលដាលជំងឺរបស់រដ្ឋាភិបាលវៀតណាម។

ខណៈដែលកាសែត The Diplomat បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមក៏បានជូនដំណឹងអំពីស្ថានភាព COVID- 19 ដោយតម្លាភាពនិងអនុញ្ញាតឱ្យផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមដែរ។

កាសែតជាច្រើនទៀតនៅលើពិភពលោកដូចជា The New York Times, U.S. News & World Report....បានចុះផ្សាយអត្ថបទមួយដែលកត់ស្គាល់នូវវិធានការនានារបស់វៀតណាមក្នុងការទប់ស្កាត់ការរីករាលដាលនៃ  COVID- 19 ដូចជាការផ្អាកជាបណ្ដោះអាសន្នសម្រាប់ការលើកលែងទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសមួយចំនួន បិទសាលារៀននិងរោងភាពយន្ដ ក្លិបកំសាន្ដ និងរង្គសាល ហាងម៉ាស្សា ខារ៉ាអូខេ និងមជ្ឈមណ្ឌលហ្គេមអនឡាញនៅតាមទីប្រជុំជនដល់ដំណាច់ខែមីនា ឆ្នាំ​២០២០។

សារព័ត៌មាន Bloomberg បានលើកឡើងនូវវិធានការនានារបស់វៀតណាមក្នុងការដាក់នៅដាច់ដោយឡែកពីគ្នាសម្រាប់ជន​ជាតិ​វៀតណាមវិលត្រឡប់មកពីក្រៅប្រទេស ក្នុងនោះកងទ័ពវៀតណាមបានរៀបចំកន្លែងដាក់នៅដាច់ដោយឡែកពីគ្នាដែលអាច​ផ្ទុកមនុស្សបាន ៦០,០០០ នាក់។

សារព័ត៌មានបរទេសក៏បានចុះផ្សាយអត្ថបទមួយដោយដកស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward ថា  “ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ” ចំពោះក្រុមគ្រូពេទ្យនិងរដ្ឋាភិបាលវៀតណាមដែលបានជួយព្យាបាលឲ្យពលរដ្ឋអង់គ្លេស​ដែលត្រូវឆ្លង COVID- 19 ៕

បកប្រែដោយ Pham Diep