leftcenterrightdel
លោក Vu Viet Anh ប្រធាននាយកដ្ឋានកុងស៊ុល ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn)

 

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Vu Viet Anh ប្រធាននាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា​ ការអនុម័តលើកិច្ចព្រមព្រៀង GCM បានបង្ហាញថា កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យចំណាកស្រុកត្រូវបានទទួលស្គាល់ថាជាក្របខ័ណ្ឌប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនៃការធ្វើចំណាកស្រុក និងជួយលើកកម្ពស់​ការធ្វើចំណាកស្រុកស្របច្បាប់ ការពារសិទ្ធិនិងផលប្រយោជន៍របស់ជនចំណាកស្រុក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក។ លោក Vu Viet Anh បានអះអាងថា វៀតណាមបាននិងកំពុងអនុវត្ដតាមគោលការណ៍ក្នុងការជំរុញការធ្វើចំណាកស្រុកស្របច្បាប់ ទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ និង​ការ​ជួញដូរមនុស្ស រួមទាំងការពារសិទ្ធិរបស់ជនចំណាកស្រុក។

leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vov.vn)

 

លោក David Knight ប្រធានគណៈប្រតិភូអង្គការអន្តោប្រវេសន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀង GCM និងសង្កត់ធ្ងន់ថា ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបង្កើនការយល់ដឹងរួម​ ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចែករំលែក និងការ​ឯកភាពគ្នាលើ​គោលបំណងនៃវិស័យអន្តោប្រវេសន៍ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធនានា៕

បកប្រែដោយ Pham Diep