ថ្លែងក្នុងកម្មវិធី លោកស្រី Ngo Thi Minh Ha នាយិកាសាលាមត្តេយ្យវៀតណាម - កូរ៉េខាងជើង បានសង្កត់ធ្ងន់ថា សាលាមត្តេយ្យមិត្តភាពវៀតណាម - កូរ៉េខាងជើង គឺជានិមិត្តរូបនៃចំណងមិត្តភាពរវាងវៀតណាម និងកូរ៉េខាងជើង។ លោកស្រី Ngo Thi Minh Ha បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកូរ៉េខាងជើងនឹងបានពង្រឹង និងពង្រីកជានិច្ច។

leftcenterrightdel
ការសម្តែង​របស់​សិស្ស​សាលាមត្ដេយ្យ Kieng San

លោកស្រី Ri Cang Juk អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាមបានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកូរ៉េខាងជើងនិងវៀតណាមត្រូវបានលើកកម្ពស់ឡើងកម្រិតថ្មីបន្ទាប់ពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនាដើមខែមីនា កន្លងមក។ លោកស្រី Ri Cang Juk បានអះអាងថា ក្នុងពេលខាងមុខនេះសាលាមត្ដេយ្យ Kieng San នឹងបន្តខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង - វៀតណាម។

បកប្រែដោយ Duy Hoan