leftcenterrightdel
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបលោកស្រី Ri Cang Juk អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង-វៀតណាម (រូបថត៖ vnanet.vn)

នៅជំនួប អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានសម្តែងនូវការជឿជាក់ថា ក្រោមការ ដឹកនាំរបស់បក្សពលករកូរ៉េខាងជើង ដែលដឹកនាំដោយ លោក Kim Jong Un ប្រជាជនកូរ៉េខាងជើងនឹងបន្តសម្រេចបានសមិទ្ធិផលជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុកសាងសង្គមនិយម អភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

រីឯ លោកស្រី Ri Cang Juk អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង-វៀតណាម បានរំពឹងថា បណ្តាអង្គការមិត្តភាពប្រជាជននៃប្រទេសទាំងពីរបន្តមានសកម្មភាពយ៉ាងសម្បូរបែប ជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព រួមចំណែក ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong