នៅក្នុងពិធីបិទ បន្ទាប់ពីបានស្តាប់របាយការណ៍ដែលសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំរវាងសមាជិកាសភា និងគណៈកម្មាធិការរៀបចំសេចក្តីព្រាងឯកសារចំនួន ២៧ របស់ APPF ហើយវេទិកា APPF បានអនុម័តលើសេចក្តីសម្រេចចំនួន ១៤ និងសេចក្តីថ្លែងការណ៍រួមសៀមរាប ២០១៩។ 

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ចូលរួមពិធីបិទបញ្ចប់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧

លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងប្រធានគណៈប្រតិភូទាំងឡាយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងឯកភាពប្រគល់ឋានៈជាប្រធានប្ដូរវេនឲ្យសភាជាតិអូស្ត្រាលី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា APPF ២៧ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ គណៈប្រតិភូទាំងឡាយបានផ្ដល់យោបល់ និងចក្ខុវិស័យសម្រាប់ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រទេសទាំងឡាយ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជឿជាក់ថា លទ្ធផលនៃ APPF ២៧ នឹងជួយដោះស្រាយបញ្ហាប្រឈមនានា រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាពក្នុងតំបន់និងពិភពលោក។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម

នាយប់ថ្ងៃទី១៦ មករា លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ការចូលរួម APPF ២៧ ពីថ្ងៃទី១៤ ដល់១៦ មករា ប្រកបដោយជោគជ័យ ៕

បកប្រែដោយ Thuy Anh