leftcenterrightdel
កីឡាករ កីឡាការិនីវៀតណាមចំនួន ៣៥២ នាក់ចូលរួមក្នុងព្រឹត្តិការណ៍ ASIAD 18 (រូបថត៖ thethaovanhoa.vn)

កីឡាករ កីឡាការិនីទាំងអស់នឹងចូលរួមប្រកួតលើវិញ្ញាសាចំនួន៣២ ហើយនឹងខិតខំប្រឹងប្រែងទទួលបានមេដាយមាស ចំនួន ៣-៥ គ្រឿង។ ក្រៅពីកីឡាករ Hoang Xuan Vinh (បាញ់កាំភ្លើងខ្លី) ក្រុមកីឡាករវៀតណាមនៅមានកីឡាករដ៏ឆ្នើមៗ ជាច្រើនទៀតដូចជា កីឡាករ Thach Kim Tuan (លើកទម្ងន់ ) កីឡាការិនី Le Tu Chinh, Bui Thi Thu Thao (អត្តពលកម្ម) កីឡាការិនី Nguyen Thi Anh Vien (ហែលទឹក) និងកីឡាករ Le Thanh Tung (កាយសម្ព័ន្ធ) ។ តាមផែនការ ក្រុមកីឡាវៀតណាមនឹងរៀបចំពិធីចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ ASIAD 2018 នៅយប់ថ្ងៃទី ៩ ខែសីហា ខាងមុខនេះ៕

បកប្រែដោយ Duy Hoan