លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam សង្កត់ធ្ងន់ថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកីឡាទទួលបានលទ្ធផលល្អជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ស្នាដៃល្អរបស់ក្រុមបាល់ទាត់ជម្រើស U.23 វៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ U.23 ទ្វិបអាស៊ីឆ្នាំ២០១៨ គឺជាការជោគជ័យធ្វើឲ្យចាប់អារម្មណ៍ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស ព្រមទាំង បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ហើយបញ្ជាក់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យកីឡា វប្បធម៌ ទេសចរណ៍ក្នុងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តវៀតណាម - កូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ស្នើឲ្យកីឡាករបាល់ទាត់នៃក្រុម U.23 វៀតណាមរក្សាស្មារតីក្នុងពានរង្វាន់ U 23 ទ្វិបអាស៊ីឆ្នាំ២០១៨ ដើម្បីទទួលស្នាដៃល្អថែមទៀតនៅការប្រកួតកីឡានៅក្នុងតំបន់និងអន្តរជាតិ។

leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវ ជាមួយលោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ថតរូបជាអានុស្សាវរីយ៍ជាមួយក្រុម U.23 វៀតណាម 

ក្នុងឱកាសនេះ លោក Moon Jae-in និងលោក Vu Duc Dam បានផ្លាស់ប្តូរអាវនិងបាល់របស់ក្រុមជំរើសជាតិនៃប្រទេសទាំងពីរ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវ ជាមួយលោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ក៏បានថតរូបជាអានុស្សាវរីយ៍ជាមួយក្រុម U.23 វៀតណាម និងក្រុមបាល់ទាត់នារីជម្រើសវៀតណាម។

នាថ្ងៃទី២២ មិនា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងសហព័ន្ធកីឡាកូរ៉េខាងត្បូង(KFA) បានចុះហត្ថលេខាលើកំណត់ហេតុសហការគ្នាសំដៅជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យធនធានមនុស្ស បណ្ដុះបណ្ដាលវ័យក្មេងនិងបញ្ហានានាដែលទាក់ទងទៅនឹងបាល់ទាត់៕

បកប្រែដោយ Thanh Cong