នៅក្នុងសិក្ខាសាលានេះ បន្ទាប់ពីសេចក្តីបដិសណ្ឋារកិច្ចពីអ្នកតំណាង KCCI និងការថ្លែងមតិរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយវ៉ែតលោក Trinh Minh Manh  តំណាងរបស់ Vietravel បានឧទ្ទេសនាមអំពីទេសចរណ៍វៀតណាម ពីសក្កានុភាពនិងកំណើនអភិវឌ្ឍន៍នាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងឧទ្ទេសនាមអំពីក្រុមហ៊ុន Vietravel ជាទីភ្នាក់ងារទេសចរណ៍ធំបំផុតនៅវៀតណាម ហើយផលិតផលទេសចរណ៍ដែលឆ្លើយតបបានតម្រូវការខ្ពស់របស់ភ្ញៀវទេសចរមកពីប្រទេសគុយវ៉ែតនិងឈូងសមុទ្រ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

ក្នុងសិក្ខាសាលា តំណាងរបស់ក្រុមហ៊ុន Emirates Airlines និង Qatar Airways ក៏បានណែនាំអំពីជើងហោះហើររបស់ខ្លួនពីប្រទេសគុយវ៉ែតទៅកាន់ប្រទេសវៀតណាម និងលទ្ធភាពនៃការជួយគាំទ្រតម្លៃសម្រាប់ក្រុមភ្ញៀវទេសចរមកពីប្រទេសគុយវ៉ែត។

បន្ទាប់ពីសិក្ខាសាលានេះ ស្ថានទូតវៀតណាមប្រចាំនៅគុយវ៉ែតបានសហការជាមួយ Vietravel និង Souk Safa ជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់គុយវ៉ែត រៀបចំសកម្មភាពផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាជនគុយវ៉ែត អំពីម្ហូបអាហារវៀតណាមនិងតន្ត្រីនៅហាងលក់ទំនិញ Avenues Mall ដែលជាមជ្ឈមណ្ឌលផ្សារធំជាងគេនៅក្នុងប្រទេសគុយវ៉ែតដែលមានអ្នកទស្សនា ៦០ម៉ឺន នាក់ក្នុងមួយសប្តាហ៍៕

តាម vovworld.vn