leftcenterrightdel
រូប​ថត៖​ ឧទាហណ៍ (news.zing.vn)

ប្រាក់កម្ចីនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដើម្បីជួយគាំទ្រដល់​កំណើននៅ​មហាអនុតំបន់មេគង្គបើកទូលាយ នាដំណាក់កាលទី២។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រហែល ១៦៨.០០០ នាក់ នៅខេត្ត Hoa Binh, Nghe An, Quang Binh, Quang Tri, Thua Thien Hue ក៏ដូចជាភ្ញៀវទេសចរជាង ៨ លាននាក់ ជារៀងរាល់ឆ្នាំផងដែរ។ Steven Schipani ប្រធានគ្រប់គ្រងគម្រោងនៅវៀតណាមមានប្រសាសន៍ថា “វិស័យទេសចរណ៍កំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅវៀតណាម ប៉ុន្តែភាគច្រើននៃកំណើននេះ និងអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម គឺប្រមូលផ្តុំនៅតាមគោលដៅទេសចរណ៍ចំនួនតិច។ ដើម្បីជំរុញកំណើនគ្របដណ្តប់ និងប្រកបដោយនិរន្តរភាព វៀតណាមត្រូវបង្កើនការវិនិយោគរបស់រដ្ឋ និងឯកជនសម្រាប់ទីក្រុងលំដាប់ថ្នាក់ទី ២ " ៕

បកប្រែដោយ Duy Hoan