leftcenterrightdel
ភ្ញៀវទេសចរបរទេសមកទស្សនានៅសមុទ្រ Ong Lang នៃកោះ Phu Quoc (រូបថត៖ vnanet.vn)

ក្នុងនោះ ប្រាក់ចំណូលទទួលពីភ្ញៀវទេសចរបរទេសបាន ២០.៥% ក្នុងចំណោមប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលកើនឡើង ៤២.៥% ក្នុងមួយឆ្នាំ។ យោងតាមការប៉ាន់ស្មាន នៅឆ្នាំ២០១៨នេះ នឹងមានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសប្រមាណ ២.៥ លាននាក់មកទស្សនានៅកោះ Phu Quoc។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិកោះ Phu Quoc មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ដែលបើកផ្លូវហោះហើរទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង រុស្ស៊ី ថៃ និងទៅខេត្ត Can Tho ទីក្រុងហូជីមិញ ទីក្រុងហាណូយ ទីក្រុង Hai Phong នៃប្រទេសវៀតណាម។ កោះ Phu Quoc ក៏កំពុងផ្តោតទៅការធ្វើឲ្យផ្នែកទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចឈានមុខ  សំដៅបង្កកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិស័យ និងផ្នែកសេដ្ឋកិច្ចផ្សេងៗទៀតផង៕

បកប្រែដោយ Thuy Anh