leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា

 

មានប្រសាសន៍ក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh បានឲ្យដឹងថា សម័យប្រជុំលើកទី១៦ នៃគណៈកម្មការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា វិទ្យាសាស្រ្តដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃប្រទេសទាំងពីរ ដែលក្នុងនោះមានការជំរុញឲ្យបង្កើតមជ្ឈមណ្ឌលវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ភាគីទាំងពីបានអះអាងថា អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យ Kien Giang និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ គឺជាផ្លូវមួយសម្រាប់​កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយក៏ជាភស្តុតាងជាក់ស្តែងមួយដែលបញ្ជាក់ពីការអភិវឌ្ឍកាន់តែខ្លាំងក្លា និងប្រសិទ្ធភាព ព្រមទាំងឆ្លើយតបបាននូវតម្រូវការពង្រីកប្រភពធនធានមនុស្សនៃបណ្តាតំបន់នៃប្រទេសទាំងពីរទៀតផង៕

 

បកប្រែដោយ Minh Trung