ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ទី១៥ ខែវិច្ឆិកា ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី បន្ទាប់ពីទទួលតំណែងជាប្រធានប្តូរវេនពីប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha បានលើកឡើងពីភារកិច្ចនៅពេលខាងមុខគឺ “ជម្រុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។ នាថ្ងៃ២១ ខែវិច្ឆិកា នៅក្រសួងការបរទេសថៃ លោករដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai បានបញ្ជាក់ពីសារៈសំខាន់នៃការបន្សុំទៅនឹងស្ថានភាពថ្មីរបស់អាស៊ាន។

leftcenterrightdel
នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរី (រូបថត៖ vnanet.vn)

បច្ចុប្បន្ន អាស៊ានជាអង្គការមួយក្នុងចំណោមអង្គការធំនៅក្នុងតំបន់ ដោយមានប្រជាជនចំនួន ៦៥០ លាននាក់ និង GDP ជិត ៣,០០០ ពាន់លានដុល្លារអាមេរិក និងជាសេដ្ឋកិច្ចធំទី៦ នៅលើពិភពលោក។ ដោយអាស៊ានមានតួនាទីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនោះ ទាំង អាមេរិក រុស្ស៊ី និងចិនសុទ្ធតែមានបំណងចង់អភិវឌ្ឍថែមទៀតនូវទំនាក់ទំនងជាមួយអាស៊ាន។

មានប្រសាសន៍នៅកិច្ចប្រជុំអាស៊ាននៅប្រទេសសិង្ហបុរី នាខែវិច្ឆិកាកន្លងមក លោកអនុប្រធានាធិបតីអាមេរិក Mike Pence បានសន្យាបង្កើតទំនា់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក និងអាស៊ានដោយមិនផ្លាស់ប្តូរឡើយ។

ចំណែកឯចិនវិញ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានថ្លែងច្បាស់ថា ចិនមានបំណងបង្ហើយរួចរាល់នូវកិច្ចព្រមព្រៀងស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយតំបន់ (RCEP) ក្នុងឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី - អាស៊ាននៅប្រទេសសិង្ហបុរី នាខែវិច្ឆិកា ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។ ខ្លឹមសារនៃសេចក្តីថ្លែងការរួមនេះ និងខ្លឹមសារនៃកិច្ចពិភាក្សារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅប្រទេសសិង្ហបុរី បានបង្ហាញថា ប្រទេសអាស៊ានបានទទួលស្គាល់រុស្ស៊ីជាប្រទេសធានាសន្តិសុខក្នុងតំបន់។ លោកប្រធានាធិបតីរុស្ស៊ីបានសម្ដែងឡើងនូវការជឿជាក់លើសក្តានុពលនៃការអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ានក្នុងគោលនយោបាយទាក់ទងបរទេសរបស់រុស្ស៊ី៕

បកប្រែដោយ Thanh Cong