leftcenterrightdel
របស់របររប្រើប្រាស់របស់អ្នកដំណើរនៅក្នុងយន្តហោះ Lion Air JT 610 (រូប​ថត៖ vnanet.vn)

 

ប្រសិនបើអស់រយៈពេលនេះ នៅតែមានជនរងគ្រោះដែលមិនទាន់រកឃើញនោះ យុទ្ធនាការនេះនឹងត្រូវបានបន្តរយៈ ពេល ៣ ថ្ងៃថែមទៀត។ ទន្ទឹមនឹងនេះ សកម្មភាពស្វែងរកនៅតែបន្តប្រព្រឹត្តិជាបន្ទាន់។ អ្នកមុជទឹក និងឧបករណ៍ស្វែងរកបានចុះទៅជម្រៅ ៣៥ ម៉ែត្រ។ មាននាវាសរុបចំនួន ៣៥ គ្រឿង និងអ្នកមុជទឹកចំនួន ៥០ នាក់ រួមទាំងភ្នាក់ងាររាប់រយនាក់ផ្សេងទៀត បានចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះយន្តហោះនេះ។ មុននេះ ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ឥណ្ឌូនេស៊ីលោក Soerjanto Tjahjono បានឲ្យដឹងថា ក្រុមអ្នកជំនាញសិង្ហបុរី នឹងទៅដល់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីជួយស្វែងរកយន្តហោះLion Air JT 610 ផងដែរ៕

តាម​ vovworld.vn