គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អញ្ជើញចូលរួមកិច្ចប្រជុំ

តំណាងទាំងឡាយនៃប្រទេសនានាបានចាត់ទុកថា ការគោរពច្បាប់អន្តរជាតិមានអត្ថន័យដ៏សំខាន់ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ លោក Nguyen Chi Vinh បានឯកភាពជាមួយតំណាងទាំងឡាយ និងសង្កត់ធ្ងន់ថា ប្រទេសទាំងឡាយគប្បីអនុវត្តឲ្យបានត្រឹមត្រូវនូវអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិទាំងឡាយ។ អង្គប្រជុំចាត់ទុកថា ជម្លោះទាំងឡាយនៅសមុទ្រខាងកើត និងសមុទ្រចិនខាងកើតត្រូវដោះស្រាយដោយសន្តិវិធី និងគោរពការចរចារ និងច្បាប់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំ ប្រទេសអាស៊ានបានសម្ដែងការគាំទ្រចំពោះជប៉ុនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាស៊ានតាម “ចក្ខុវិស័យវៀងច័ន្ទន៍” ជាពិសេសគឺសកម្មភាពមួយចំនួនដើម្បីបង្កើនសមត្ថភាពរបស់បណ្ដាប្រទេសអាស៊ាន។ លោក Nguyen Chi Vinh បានថ្លែងថា វៀតណាមនឹងបន្តសហការជាមួយជប៉ុនដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ដោយឈរលើស្មារតីនៃឯកសារ “ចក្ខុវិស័យវៀងច័ន្ទន៍” រវាងរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន និងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសអាស៊ាន (ADMM)៕

បកប្រែដោយ Thuy Anh