នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលត្រូវធ្វើឡើងដោយគណៈកម្មាធិការអាស៊ានប្រចាំនៅប្រទេសកាណាដា ដោយរួមមានប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។

leftcenterrightdel
តំណាងនៃស្ថានទូតអាស៊ាន និងតំណាងក្រសួងទទួលបន្ទុកបញ្ហាអន្តរជាតិ កាណាដាចូលរួមថ្ងៃបុណ្យ (រូបថត៖ vnanet.vn)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសកាណាដា ថ្ងៃបុណ្យអាស៊ានបានប្រព្រឹត្តឡើងនៅឧទ្យាន Vincent Massey នៅរដ្ឋធានី Ottawa ដោយមានការចូលរួមពីបណ្ដាស្ថាប័ននៃប្រទេសអាស៊ានប្រចាំនៅប្រទេសកាណាដា  និងតំណាងក្រសួងទទួលបន្ទុកបញ្ហាអន្តរជាតិកាណាដា (ក្រសួងការបរទេស)។ សកម្មភាពនេះមិនគ្រាន់តែជាឱកាសលើកតម្កើងតំលៃ និងស្មារតីរបស់អាស៊ានប៉ុណ្ណោះ តែថែមទាំងបង្កើនការជួបជុំ និងការតភ្ជាប់រវាងអាស៊ានជាមួយប្រទេសកាណាដាទៀតផង៕

បកប្រែដោយ Thuy Anh