នៅជំនួបនេះ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា អាស៊ានកំពុងដំណើរការកសាងសហគមន៍អាស៊ានដោយឈរលើសសរស្ដម្ភទាំង៣ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម និងធ្វើឲ្យប្រសើរថែមទៀតនូវការទាក់ទងបរទេសរបស់អាស៊ាន និងពង្រឹងតួនាទីជាស្នូលនិងសាមគ្គីភាពរបស់អាស៊ាន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Tran Duc Binh ជូនសារតាំងដល់អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi (រូបថត៖ vnanet.vn)

 

លោក​ Dato Lim Jock Hoi ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅអាស៊ាន និងការសហការជាមួយលេខាធិការដ្ឋានអាស៊ាន។ ព្រមទាំងលោកបានសម្តែងនូវគោលបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងគណៈ ប្រតិភូវៀតណាមប្រចាំាំនៅអាស៊ាន។

រីឯលោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះមាគ៌ាទាក់ទងការបរទេសរបស់អាស៊ាន។ វៀតណាមសន្យានឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ានក្នុងការកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំ ព្រមទាំងពង្រីកតួនាទីរបស់អាស៊ានក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងលើកកំពស់សមត្ថភាពរបស់លេខាធិការដ្ឋានអាស៊ានផងដែរ៕

បកប្រែដោយ Thuy Anh