leftcenterrightdel
 

គណៈប្រតិភូការទូតវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានពិភាក្សាគ្នាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន ទំនាក់ទំនងរវាងអាស៊ានជាមួយនឹងងដៃគូផ្សេងៗទៀត ក៏ដូចជាការត្រួតពិនិត្យកិច្ចការត្រៀមរៀបចំឲ្យបណ្តាកិច្ចប្រជុំនាពេលខាងមុខ ដែលក្នុងនោះមានទាំងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស (AMM) នាដើមខែសីហា ឆ្នាំ​២០១៨។ នេះជាសកម្មភាពចាប់ផ្តើមត្រៀមសម្រាប់បណ្តាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌ ASEAN, ASEAN+3, EAS, ARF ដែលគ្រោងនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ។

អំពីកិច្ចសហប្រតិបត្តិការអាស៊ាន កិច្ចប្រជុំបានកត់សម្គាល់នូវការអនុវត្តការងារសំខាន់ៗ ដែលបានលើកឡើងសម្រាប់ឆ្នាំ២០១៨។ ក្រៅពីនោះ ដោយមានគោលបំណងជំរុញយ៉ាងខ្លាំងកិច្ចការឃោសនា ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ហើយអង្គប្រជុំក៏បានឯកភាពទៅលើការផ្តួចផ្តើមដែរថាគួរតែអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះគោលការណ៍ផ្តល់ជំនួយខាងរដ្ឋបាលសម្រាប់ប្រជាពលរដ្ឋអាស៊ាននៅតតិយប្រទេស និងការបង្កើតឡើងរង្វាន់ លើកសរសើរចំពោះបុគ្គល អង្គភាពដែលមានស្នាដៃធំធេង រួមចំណែកក្នុងបុព្វហេតុរបស់អាស៊ាន។ កិច្ចប្រជុំលើកនេះក៏បានពិចារណាទៅលើគំនិតផ្តួចផ្តើមពីប្រទេសមួយចំនួនដែលចង់ចូលរួមកិច្ចព្រមព្រៀងមិត្តភាព សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ផងដែរ។

អង្គប្រជុំបានពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ​ទី​៨ ឧសភា ឆ្នាំ២០១៨ និងកិច្ចប្រជុំលើកទី១៥សម្រាប់មន្រ្តីជាន់ខ្ពស់អាស៊ាន - ចិន អំពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគី​នានានៅសមុទ្រខាងកើត (SOM-DOC) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៨ នៅខេត្តហ៊ូណាន ប្រទេសចិន។ ប្រទេសទាំងអស់បានឯកភាព បន្តអះអាងសាជាថ្មីនូវរាល់គោលការណ៍ដែលបានឯកភាពគ្នារបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត។ អាស្រ័យ​ហេតុនោះ អាស៊ាន និងចិន ត្រូវតែខិតខំប្រឹងប្រែងធានាឲ្យបានការអនុវត្ត DOC ប្រកបដោយពេញលេញ និងប្រសិទ្ធភាព ព្រមទាំងសម្រេចឲ្យបានក្រមប្រតិបត្តិ COC នាពេលឆាប់ៗខាងមុខ។

មានអនុសាសន៍ក្នុងអង្គប្រជុំ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា វៀតណាមបន្តសហការយ៉ាងម៉ឹងម៉ាត់ជាមួយបណ្តាប្រទេសអាស៊ានដើម្បីអនុវត្តនូវរាល់ទិសដៅដែលបានដាក់ចេញក្នុងឆ្នាំ២០១៨នេះឲ្យទទួលបានជោគជ័យ សំដៅកសាងអាស៊ានមួយ ម្ចាស់ការ ប្រកបដោយច្នៃប្រឌិត។ ទាក់ទងនឹងការអនុវត្ត DOC និងការកសាងឡើង COC នោះ លោក Nguyen Quoc Dung ក៏បានផ្តោតសំ​ខាន់​ទៅលើការវិវត្តនៅសមុទ្រខាងកើតនាពេលថ្មីៗនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ DOC និងជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់ដំណើរការកសាង ឡើង COC។ លោកអនុរដ្ឋមន្រ្តីការបរទេសអំពាវនាវឲ្យអាស៊ានត្រូវតែសាមគ្គី បន្តរួមចំណែកក្នុងការ រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រខាងកើត៕

បកប្រែដោយ Minh Trung