នេះគឺជាកិច្ចសន្ទនាថ្នាក់ជាន់ខ្ពស់ប្រចាំឆ្នាំ ដើម្បីពិនិត្យនិងតំរង់ទិសដៅកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung ទៅចូលរួមកិច្ចសន្ទនានេះ។

leftcenterrightdel
តំណាង​ទាំងឡាយ​ថតរូបជាអនុស្សាវរីយ៍នៅ​កិច្ចសន្ទនា

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បញ្ជាក់ថា វៀតណាមផ្តោតជាសំខាន់ទៅលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តផែនការដំណាក់កាល ២០១៦-២០២០ និងការខិតខំរបស់អាមេរិកសំដៅរក្សាកិច្ចសន្យា និងជម្រុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ តាងនាមប្រទេសអាស៊ាន លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បញ្ជាក់សារជាថ្មីម្តងទៀតចំពោះគោលជំហរ និងគោលការណ៍របស់អាស៊ានអំពីសមុទ្រខាងកើត។ លោកក៏បានលើកឡើងឱកាស និងបញ្ហាប្រឈមដែលអាស៊ាន -អាមេរិក និងប្រទេសដៃគូផ្សេងទៀតរបស់អាស៊ានគប្បីសហការគ្នាតាមរយៈក្របខ័ណ្ឌ និងយន្តការក្នុងតំបន់សំដៅរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Thuy Anh