leftcenterrightdel
ក្រុមសេនាធិការប្រយុទ្ធនៃនាវាលេខ ០១២ - Ly Thai To ចូលរួមសមយុទ្ធត្រាប់តាមនៅលើផែនទី

ការធ្វើសមយុទ្ធនេះ នឹងដំណើរការនៅលើឈូងសមុទ្រថៃខាងជើងនាថ្ងៃទី២១ វិច្ឆិកា។

leftcenterrightdel
ពិភាក្សានៅសិក្ខាសាលាសេនាធិការ

សូមរំលឹកថា នាថ្ងៃទី១៤ វិច្ឆិកា នៅក្លឹបនាយទាហាននៃរោងចក្រផលិតនាវា Mahidol បានប្រព្រឹត្តទៅសិក្ខាសាលាអ្នកជំនាញការ (LFE) និងសិក្ខាសាលាសេនាធិការ (TTX)។ នៅសិក្ខាសាលាទាំងពីរនេះ អ្នកជំនាញការនាំមុខគេលើវិស័យនាវាចរណ៍ បរិស្ថាន ច្បាប់អន្តរជាតិ និងតំណាងទ័ពជើងទឹកនៃបណ្ដាប្រទេស ASEAN បានផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍អំពីបញ្ហានៅលើសមុទ្រ រក្សា និងអភិរក្សបរិស្ថានសមុទ្រ។ល។

leftcenterrightdel
មេបញ្ជាការកងនាវាចម្បាំងនៃព្រះរាជាណាចក្រថៃ និងមេបញ្ជាការមូលដ្ឋានទ័ពជើងទឹក Sattahip រួមជាមួយប្រធានក្រុម និងនាវិកនាយកថតរូបជាអនុស្សាវរីយ៍

នៅថ្ងៃដដែល ប្រធានក្រុមបេសកកម្មកងទ័ពជើងទឹកវៀតណាម លោកនាវិកនាយកនាវាលេខ ០១២ - Ly Thai To រួមជាមួយអស់លោកប្រធានកងទ័ពជើងទឹក និងនាវិកនាយកនៃបណ្ដាប្រទេសចូលរួម AMNEX-1 បានជួបសម្ដែងការគួរសមលោកមេបញ្ជាការកងនាវាចម្បាំងនៃព្រះរាជាណាចក្រថៃ និងមេបញ្ជាការមូលដ្ឋានទ័ពជើងទឹក Sattahip នៅបញ្ជាការដ្ឋានកងនាវាចម្បាំង នៅមូលដ្ឋាន Sattahip៕

បកប្រែដោយ Thuy Anh