leftcenterrightdel
សម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីស្ថានភាពនៅប្រទេសលីប៊ី តាមរយៈប្រព័ន្ធវីដេអូ ( រូបថត៖ VOV5)

លោកឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំអង្គការសហប្រជាជាតិបានតាងនាមឥណ្ឌូនេស៊ី និងវៀតណាមបានថ្លែងសុន្ទរកថាដោយបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៅប្រទេសលីប៊ីនាពេលថ្មីៗនេះ។ លោកបានអំពាវនាវឲ្យភាគីទាំងឡាយបន្ដអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់និងឈានដល់ការបោះឆ្នោតដើម្បីប្រទេសលីប៊ីមានសន្តិភាពនិងស្ថិរភាពឡើងវិញឲ្យបានឆាប់ៗ។

វៀតណាមនិងឥណ្ឌូនេស៊ីបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាឲ្យបាននូវការចូល​រួមមនុស្សធម៌ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ព្រមទាំងប្រទេសទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការខិតខំប្រឹប្រែងរបស់ស្ថានបេសកកម្មជំនួយនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ប្រទេសជិតខាង អង្គការក្នុងតំបន់ និងប្រទេសពាក់ព័ន្ធក្នុងការជំរុញកិច្ចពិភាក្សាដើម្បីសន្តិភាពនៅប្រទេសលីប៊ី៕

បកប្រែដោយ Pham Diep