ការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋមន្ត្រីធ្វើការវាយឆ្មក់ និងចាប់ខ្លួនលោកប្រធានាធិបតី Maduro ដើម្បីនាំមកកាត់ទោសនៅសហរដ្ឋអាមេរិក។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលបានដាក់ចេញគោលដៅ "ពង្រឹងលទ្ធផលសេដ្ឋកិច្ចដែលសម្រេចបានរួចហើយ" ព្រមទាំងបានដកស្រង់ការព្យាករណ៍ពីគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អាមេរិកឡាទីន និងការ៉ាប៊ីន (ECLAC) ថា សេដ្ឋកិច្ចរបស់វេណេស៊ុយអេឡាអាចសម្រេចបានកំណើន ៦.៥% កាលពីឆ្នាំមុន។

leftcenterrightdel
លោក Calixto Ortega Sanchez (រូបថត៖ REUTERS)

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ កាលពីថ្ងៃទី ៧ ខែមករា ក្រុមហ៊ុនប្រេងឧស្ម័នជាតិវេណេស៊ុយអេឡា (PDVSA) បានបញ្ជាក់ថា ពួកគេកំពុងចរចាជាមួយសហរដ្ឋអាមេរិក អំពីការលក់ប្រេងឆៅក្នុងបរិមាណធំ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្រោយពីការរឹតត្បិតអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែទណ្ឌកម្ម។

ការប្រកាសនេះត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងស្ថាប័នមានសមត្ថកិច្ចបណ្ដោះអាសន្ននៅវេណេស៊ុយអេឡា បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ តាមនោះទីក្រុងវ៉ាស៊ីនតោន នឹងទទួលប្រេងវេណេស៊ុយអេឡាដែលមានគុណភាពខ្ពស់ចំនួន ៣០ ទៅ ៥០ លានបារ៉ែល ហើយលក់វានៅលើទីផ្សារក្នុងតម្លៃទីផ្សារអន្តរជាតិ៕

តាម vovworld.vn