leftcenterrightdel
សិក្ខាសាលាស្តីពីការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព (រូប​ថត៖ voh.com.vn)

សិក្ខាសាលានេះសំដៅផ្សព្វផ្សាយនូវគោលនយោបាយកសិកម្មរបស់វៀតណាម និងជប៉ុន រួមជាមួយសកម្មភាពនានា ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម ឆ្ពោះទៅរកការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅវៀតណាម។ ដើម្បីបង្កើនផលិតភាពកសិកម្ម និងមានលទ្ធភាពប្រកួតប្រជែង អ្នកជំនាញទាំងឡាយឲ្យដឹងថា គួរតែមានដំណោះស្រាយមួយចំនួនដូចជា ឯកភាពលើការរៀបចំដីដាំដុះ និងការប្រមូលផ្តុំដី ដើម្បីពង្រឹងមូលដ្ឋានផលិតកម្ម ជំរុញការពង្រីកវិសាលភាពធ្វើអាជីវកម្មតាមរយៈការប្រើប្រាស់ដីកសិកម្មប្រកបដោយប្រសិទ្ធភាព ។ ក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយក៏បានពិភាក្សាលើបញ្ហានានា រួម​ទាំង​ទស្សនវិស័យនៃការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បំរើការអភិវឌ្ឍកសិកម្មរបស់វៀតណាម និងទស្សនវិស័យនៃផលិតផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តរបស់អតិថិជន៕

បកប្រែដោយ Duy Hoan