មានប្រសាសន៍ក្នុងជំនួប លោក Nguyen The Phuong ប្រធានសមាគម VASEAN បានឲ្យដឹងថា សមាគម VASEAN បានបង្កើតពីរយៈពេល ១០ ឆ្នាំមុន ដោយមានឈ្មោះថា សមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវៀតណាម ឡាវ កម្ពុជា។ នៅក្នុងបរិបទនៃការបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន (AEC) និងនិន្នាការនៃការធ្វើសមាហរណកម្មអន្តរជាតិ មហាសន្និបាតលើកទី២ នៃសមាគមបានឯកភាពបើកទូលាយសកម្មភាពទៅបណ្តាប្រទេសអាស៊ាន និងត្រូវបានប្តូរឈ្មោះថា សមាគមអភិវឌ្ឍន៍ សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាស៊ាន។

leftcenterrightdel
លោក Nguyen The Phuong ថ្លែងក្នុងកម្មវិធី (រូបថត៖ congthuong.vn)

ក្នុងអាណត្តិកាលទី១ (២០០៨ - ២០១៧) សមាគមបានជួយគាំទ្រសមាជិកទាំងឡាយក្នុងការផ្ដល់យោបល់ និងការជម្រុញពាណិជ្ជកម្មជាមួយដៃគូនានា។ សមាគមបានក្លាយជាស្ពានតភ្ជាប់រវាងរដ្ឋ និងសហគ្រាសវៀតណាម - ឡាវ - កម្ពុជា។

យោងតាមលោក Nguyen The Phuong នៅពេលខាងមុខ សមាគម VASEAN នឹងផ្តោតទៅលើការជម្រុញសកម្មភាពលើវិស័យវិនិយោគ និងទេសចរណ៍រវាងសហគ្រាសវៀតណាមជាមួយបណ្ដាប្រទេសក្នុងអាស៊ាន។ លោករំពឹងថា នឹងទទួលបានការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការពីស្ថានទូតបណ្ដាប្រទេសអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាក្នុងការជួយគាំទ្រសហគ្រាសនៃភាគីទាំងពីរ។ តាមរយៈនោះ រួមចំណែកដល់ការអភិវឌ្ឍកិច្ចសហប្រត្តិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងតំបន់៕

បកប្រែដោយ Thanh Cong