មានប្រសាសន៍ក្នុងពិធីបើក លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung បានបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។

leftcenterrightdel
តំណាងទាំងឡាយចូលរួមវេទិកា

លោកបានឲ្យដឹងថា វៀតណាមបន្តជម្រុញកំណែទម្រង់លើគ្រប់វិស័យ អនុវត្តរាល់គោលដៅសេដ្ឋកិច្ចតភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីពង្រឹងនិងពង្រីកទំនុកទុកចិត្តរបស់ដៃគូ និងសហគ្រាសអន្តរជាតិ។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមរំពឹងថា វេទិកានឹងពិភាក្សា និងចេញវិធានការ គំនិតផ្តួចផ្តើម ទិសដៅ យុទ្ធសាស្រ្តថ្មី ដើម្បីការអភិវឌ្ឍរបស់អាស៊ី ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បង្កើតឱកាសសម្រាប់វិនិយោគិនអន្តរជាតិធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីវិបុលភាពរបស់តំបន់។

វេទិកា Horasis អាស៊ីឆ្នាំ ២០១៨ ត្រូវ​បានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Duong; សហគមន៍ចក្ខុវិស័យសកលលោក Horasis; ក្រុមហ៊ុនមេ Becamex IDC; VSIP Group; សមាគមគ្រប់គ្រងឥណ្ឌា (AIMA); និងអង្គការថ្នាក់ដឹកនាំវ័យក្មេង (YPO)៕

បកប្រែដោយ Thuy Anh